​ពានរង្វាន់​​​ជើង​ឯក​​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង 2021 CONCACAF Gold Cup បាន​រក​ឃើញ​ក្រុម​ខ្លាំង​ៗ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ គិតត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ដោយ​មាន​ក្រុម​ជម្រើស​ជាតិ​កាតារ ប៉ះ​​ក្រុម​សហរដ្ឋ​អាមេរិក ហើយ​ម៉ិចស៊ីកូ ជួប​កាណាដា។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​កន្លង​មក​មាន៖
២៥ កក្កដា ២០២១ កាតារ ៣-២ អែលសាល់វាឌ័រ
២៥ កក្កដា ២០២១ ម៉ិចស៊ីកូ ៣-០ ហុងឌុយរ៉ាស់
២៦ កក្កដា ២០២១ កូស្តារីកា០-២ កាណាដា
២៦ កក្កដា ២០២១ អាមេរិក ១-០ ចាម៉ៃកា

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន៖
-២៩ កក្កដា ២០២១ ម៉ិចស៊ីកូ ប៉ះ កាណាដា នៅ​កីឡដ្ឋាន NRG Stadium, Houston
-១ សីហា ២០២១ អាមេរិក ប៉ះ កាតារ នៅ​កីឡដ្ឋាន Allegiant Stadium, Paradise

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.