តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ កញ្ញា​ ប៊ូ​ ចាន់​ដាណែត​ បាន​ចេញ​មក​បង្ហោះ​សំណេរ​គួរ​ឱ្យ​សង្ស័យ​មួយ​ពាក់​ព័ន្ធ​នឹង​រឿង​រៀបការ​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​​ការ​ភ្ញាំក់​ផ្អើល​ថែម​ទាំង​​សង្ស័យ​​ទៀត​ថា ​តារា​ស្រី​រូប​នេះ​​អាច​កំពុង​គិត​ពី​បញ្ហា​អនាគត​នៃ​ជីវិត​គូ​ ​ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​កំពុង​ចង់ចង​ស្ពាន​មេត្រី​ជាមួយ​នឹង​ស្រី​ស្រស់​រូប​នេះ​ទេដឹង?​

តាម​រយៈ​ការ​បង្ហោះ​របស់​កញ្ញា​ ប៊ូ ចាន់ដាណែត​ ហៅ​ Abby នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​សរសេរ​រៀបរាប់​ពាក់ព័ន្ធ​នឹង​រឿង​រៀបការ​ដែល​ក្នុង​សំណេរ​នោះ​កញ្ញា​ ហាក់​មិន​បាន​ឱ្យ​តម្លៃ​ទៅ​លើ​ការ​រៀបការ​លឿន​នោះ​ទេ​ ព្រោះ​កញ្ញា​​ហាក់​យល់​ថា​​អាច​ជា​ការ​លះបង់​ក្ដី​សុខ​ និង​ការ​ប្រថុយ​ទៅ​វិញ ដោយ​កញ្ញា​បាន​លើក​ឡើង​ថា​មនុស្ស​មាន​​ការ​ប្រែប្រួល​ គ្រប់វិនាទី​ ដូច្នេះ​មិន​គួរ​រក​សេចក្ដី​សុខ​របស់​ខ្លួន​ទៅ​លះបង់​នោះ​ទេ​។

«រៀបការ? លឺពាក្យថា រៀបការរំភើបណាស់មែនទេ? បច្ចេកវិទ្យាអភិវឌ្ឍទៅមុខ ជឿនលឿនឥតឈប់ឈរ មនុស្សក៏កាន់តែភ្លើតភ្លើន ជ្រួលជ្រើម អ្វីក៏ដឹង អ្វីក៏ស្គាល់ តើអ្នកនៅចង់យកសេរីភាព និងក្តីសុខខ្លួនឯងទៅលះបង់ ហើយប្រថុយទៀតមែនទេ? ជីវិតក្រោយរៀបការ ដូចចាប់ឆ្នោតផ្សងសំណាង អ្នកមិនអាចប្រាកដចិត្តទេថា អ្នកអាចត្រូវ រឺមួយខុសនោះ។ រៀបការលឿនរឺយឺតមិនសំខាន់ សំខាន់នោះ តើយើងហ៊ានប្រថុយទេ? ចិត្តមនុស្សប្រែប្រួលគ្រប់វិនាទី សូម្បីខ្លួនអ្នកផ្ទាល់ នៅសន្យា ហើយកុហកខ្លួនឯងផង ចុះទម្រាំអ្នកដទៃទៀតនោះ?»

យ៉ាង​ណា​មិញ​​ការ​លើក​ឡើង​របស់​កញ្ញា​ Abby បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ថា​កញ្ញា​អាច​នឹង​សំដៅ​ទៅ​ដល់​អាពាហ៍ពិពាហ៍​របស់​ខ្លួន​កញ្ញា​ក៏​ថា​បាន​ ឬអាច​នឹង​មាន​អ្នក​ណា​ម្នាក់​កំពុង​តែ​ចង់​ចូល​មក​ចែចូវ​ភ្ជាប់​ស្ពាន​និស្ស័យ​ជាមួយ​នឹង​​តារា​សម្ដែង​ស្អាត​រូប​នេះ​។

ងាក​មក​ការ​លើក​ឡើង​រប​ស់​កញ្ញា​ខាង​​លើ​ក៏​ថ្វី​ត្បិត​តែ​មាន​មតិ​ខ្លះ​មាន​ការ​យល់​ស្របចំពោះ​ទស្សនៈ​កញ្ញា​​ ប៉ុន្តែ​​ក៏​មាន​អ្នក​បញ្ចេញ​មតិ​មួយ​ចំនួន​មិន​បាន​យល់​ស្របចំពោះ​ការ​លើក​ឡើង​របស់​កញ្ញា​នោះ​ឡើយ​៕

ទស្សនាវីដេអូ​ព័ត៌មានកញ្ញា ប៊ូ ចាន់ដាណែត ខាង​ក្រោម​៖

Telegram-Troryorng
Share.