ក្រុម​បាល់ទាត់​ហ្វូតសាល​​ម្ចាស់​ផ្ទះ​​ថៃ ទទួល​បាន​ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក នៅ​ថ្ងៃ​ចន្ទ ទី២៦ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ស្រប​ពេល​ក្រុម​អ៊ូបេគីស្ថាន,អ៊ីរ៉ង់,​លីទុយអានី សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ។​

លទ្ធផល​ប្រកួត​ថ្ងៃ​ទី២នេះ មាន៖
កូសឺវូ ៦-៦ ថៃ
ម៉ូហ្សាំប៊ិកលី ០-១០ អ៊ូបេគីស្ថាន
តាហ្ស៊ីគីស្ថាន ០-៧ អ៊ីរ៉ង់
លីទុយអានី ៤-២ អេហ្ស៊ីប

https://www.youtube.com/watch?v=sgsjjko6siU
https://www.youtube.com/watch?v=jXaFY8aesbo
https://www.youtube.com/watch?v=0gHVk_kwd64
https://www.youtube.com/watch?v=x9FHsFNEYZc

ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​ក្នុង​នោះ​ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិកលី ហើយ​ពូល B មាន​លីទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​អ៊ីរ៉ង់ ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.