បន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះបង្ក្រាប KTV ឃាត់ខ្លួនជនសង្ស័យ១៥នាក់ ក្នុងនោះមានជនជាតិខ្មែរ ចិន ឥណ្ឌូនេស៊ី ព្រមទាំងរឹបអូសគ្រឿងញៀន និងសម្ភារចំនួន៣៥ប្រភេទ ហើយបានបញ្ជូនខ្លួនទៅតុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ចំនួន១៥នាក់ មានជនជាតិខ្មែរចំនួន១១នាក់ ជនជាតិចិនចំនួន២នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ ដែលស្នាក់នៅក្នុងបូរីសានស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ទៀតថា ប្រតិបត្តិការណ៍នេះធ្វើឡើងដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលព្រហ្មទ័ណ្ឌ បានសហការណ៍គ្នាចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ រឹបអូសមានអាវុធខ្លីន១ដើម គ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនសរុបចំនួន៣៥មុខ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

តាមចម្លើយសារភាពនិងធ្វើតេស្តរកសារធាតុញៀនក្នុងចំណោម១៥នាក់ មាន១នាក់អវិជ្ជមានសារធាតុញៀន ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕

អត្ថបទ៖ប៉ោយប៉ែត

Share.