បន្ទាយមានជ័យ៖ បុគ្គលិកជនជាតិចិន បានចាក់សម្លាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នា បណ្តាលឲ្យស្លាប់កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅអគារស្នាក់នៅបរិវេណកាស៊ីណូហ្គោលឌិន ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅពិនិត្យសពជនរងគ្រោះ ដោយបញ្ជាក់ថា ជនរងគ្រោះមានស្លាកស្នាម ចាក់ចំនួន៧ទៅ៨កន្លែង ចំដើមទ្រូង ដោយកាំបិតចុងស្រួច បណ្តាលឱ្យស្លាប់ក្នុងបន្ទប់ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានឱ្យអ្នកបើកឡានជាជនជាតិខ្មែរ ឱ្យ ទៅតាមជនដៃដល់មកជួមរឿងខ្ជិលធ្វើការងារ ក្រោយមកជនដៃដល់ តាមមកដល់ក្នុងបន្ទប់ ហើយអ្នកគ្រប់គ្រងបានទាញកអាវឡើងជង្គង់២ទៅ៣ដង ហើយខឹងទាញកាំបិតកៃចុងស្រួចដែលដាក់ក្នុងហោប៉ៅជាប់ខ្លួនចាក់ជាច្រើនកាំបិតលើដើមទ្រូងហើយជនជាតិខ្មែរអ្នកបើកបរស្ទុះទៅជួយវ៉ៃទៅជនដៃដល់តែជនរងគ្រោះស្លាប់និងកន្លែងជនបង្កគេចខ្លួនបាត់។

ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសព ហើយបានដឹកសាកសពតាមរថយន្តមករាជធានីភ្នំពេញ ទៅស្ថានទូតចិនប្រចាំកម្ពុជា រងចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ។ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.