សិល្បៈជាតិ៖ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​បាន​ស្គាល់​ច្បាស់​ថា លោក បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម ជា​អ្នក​ច្នៃ​ម៉ូដ​សហ​សម័យ​ដែលមាន​ស្នាដៃ​ជាច្រើន បើទោះបីជា​កន្លងមករ​ង​នូវ​ការរិះគន់​ពី​រឿង​តែ​ខ្លួន​សិច​ស៊ី​ខ្លះ​ក៏ដោយ។

លើសពីនោះ​រូបភាព​បែប​សិច​ស៊ី​ចុងក្រោយ​របស់លោក ក៏ត្រូវ​បាន​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ចេញ​សេចក្តីប្រកាស​ព្រមាន​អ្នក​ច្នៃ​ម៉ូដ ឯម រៀម ម្ដង​រួចមកហើយ។ក៏ប៉ុន្តែ​គេ​ក៏​សង្កេតឃើញ​ដែរ​ថា ឯម រៀម ក៏មាន​ពេលខ្លះ​តុបតែង​ខ្លួន​តម្រូវ​តាម​កាលៈទេសៈ​ផងដែរ។

ជាក់ស្ដែង​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នេះ បណ្ឌិត​ច្នៃ​ម៉ូដ​ល្បីឈ្មោះ​រូបនេះ ក៏បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យឃើញថា លោក និង​ក្រុម បាន​ស្លៀក​ក្បិន​បែប​បុរាណ​ទៅ​វត្ត រាជ​បូព៌ ខេត្តសៀមរាប យ៉ាង​សមសួន ដែល​មើលទៅ​ដូចជា​អ្នកស្រុក​ដើម៕

Share.