ក្រោយស្ថិតក្នុងចំណោមបុគ្គលមានហានិភ័យខ្ពស់បានជួបប្រាស្រ័យជាមួយនឹងអ្នកកើតជំងឺកូវីដ-១៩ Pinkploy បានប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់ហើយលទ្ធផលបង្ហាញថាមានវិជ្ជមានជំងឺកូវីដ-១៩ ខណៈនេះកំពុងតែរៀបចំសំលៀកបំពាក់រង់ចាំរថយន្តសង្គ្រោះមកដឹកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមការបង្ហោះលើគណនី IG របស់ Pinkploy បានឱ្យដឹងថាខណៈនេះរូបកញ្ញាបានមានវិជ្ជមានជំងឺកូវីដ-១៩ហើយកំពុងរង់ចាំក្រុមគ្រូពេទ្យមកដឹកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យនឹងស្នើសុំឱ្យអ្នកដែលធ្លាប់បានជួបទាំងផ្ទាល់និងប្រយោលជាមួយកញ្ញាប្រញាប់ទៅធ្វើតេស្តិជាបន្ទាន់។តួឯកស្រីរៀង «លេខកូដស្នេហ៍» ក៏សុំទោសចំពោះមិត្តរួមការងារគ្រប់គ្នាដែលធ្វើឱ្យមានការប៉ះពាល់ដល់ការងារថតនិងសម្ដែងជាងនោះទៀតកញ្ញាកុំបន់ស្រន់ឱ្យអ្នកគ្រប់គ្នាមានសុវត្ថិភាព។
ក្រោយប្រកាសដំណឹងឆ្លងជំងឺកូវីដ-១៩លើគណនីផ្ទាល់ខ្លួនរួចមានអ្នកគាំទ្រជាច្រើននាក់បានចូលមកនិយាយលើកទឹកចិត្តនិងជូនពរឱ្យតារាសម្ដែងស្រីរូបនេះឆាប់បានជាសះស្បើយនិងត្រលប់មកមានសុខភាពល្អវិញឆាប់ៗនេះ៕