ក្រុមក្មេងស្ទាវដែលអុកឡុកបូជនីយដ្ឋានភ្នំចាស់នាឱកាសបុណ្យភ្ជុំបិណ្ឌត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី១៥និង១៦ ខែតុលា ឆ្នាំ២០២៣ចំនួន៣ នាក់ក្នុងចំណោមបក្ខពួក ជា ច្រើន នាក់ទៀតដែលបានរត់គេចខ្លួនក្រោយធ្វើសកម្មភាព រួច។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖ ១. ឡន ប្រាក់វីត ប្រុស ១៦ឆ្នាំ ភូមិជើងក្តី ឃុំធម្ម តាអរ ស្រុកសំរោងទង ជាអ្នកធ្វើសកម្មភាពយកមួកកូបគប់និងវាយបំបែកកាបាំ ងម៉ូតូជនរងគ្រោះ ២. សេង ចាន់ ហៅតឿ ប្រុស ១៨ ឆ្នាំ នៅភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ៣. ពេជ្រ កក្កដា ប្រុស ១៦ឆ្នាំ នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង អ្នកធ្វើ សកម្មភាព ជិះម៉ូតូបំបុកម៉ូតូជនរងគ្រោះ។
ការចាប់ខ្លួនក្រុមក្មេងទាំងនោះធ្វើឡើងបន្ទាប់ពីក្រុមការងារ ប្រតិកម្មរហ័ស ស្នងការ ដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ទទួល បាន ព័ត៌មា ន តាមបណ្ដា ញ សង្គម tik tok កាល ពីថៃ្ងទី ១២ តុលា ២០២៣ថា នៅចំណុចវត្តសុច័ន្ទគីរី ( ហៅ វត្តភ្នំចាស់) ស្ថិត នៅ ភូមិមនោរ ម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេ ត នាបង្កឡេីង ដោយក្មេងទំនើង ១ ក្រុម មិនស្គាល់អត្តស ញ្ញាណធ្វើ សក ម្មភាពដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ កាប់បំផ្លាញម៉ូតូជនរងគ្រោះ នាំគ្នាជិះម៉ូតូគេច ខ្លួនបាត់អស់ ។
ដោយទទួល បាន បទបញ្ជា និងការចង្អុ លណែ នាំដ័ខ្ព ង់ខ្ពស់ពី លោកឧត្ដ ម សេ នីយ៍ទោ សម សាមួន ស្នងការ ន គ របាលខេត្ដ កំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌខេត្ដ ដឹកនាំ ចុះ ស ហការស្រាវជ្រាវ ឈានទៅកំ ណត់ បានមុខស ញ្ញា ពា ក់ព័ន្ធ ដេីម្បី ចំណាត់ការ នីតិវិធីបន្ដ។ ជាក់ស្ដែ ង កម្លាំងនគរបាលព្រហ្មទណ្ឌបានសហ ការ ជាមួយអធិ ការដ្ឋាននគរបាលស្រុ ក ឱរ៉ាល់ ស្រុកសំរោងទង ស្រុក ភ្នំស្រួច ស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យបាន ចំនួន ១០ នាក់។

យោង តាម ចម្លេីយ ជនសង្ស័យ បាន ប្រាប់ ថាបក្ខពួករបស់ខ្លួនមានច្រេីន ប៉ុន្តែ ដោយសារតែឃេីញព័ត៌មានតា មបណ្ដាញសង្គម tik tok បានរត់ គេ ចខ្លួនពួនសម្ងំលាក់ខ្លួនពីការតាមចាប់ របស់ សមត្ថកិច្ច ក្នុងនោះ រួមមានចំនួន ០៦នាក់៖ ១. ឌី សំណាង ប្រុស ១៦ឆ្នាំ ភូមិស្លែង ឃុំមហា សាំង ស្រុកភ្នំស្រួច ជាអ្នកកាន់កាបិតផ្គាក់ កាប់ទៅលើម៉ូតូជ នរងគ្រោះ ២. សុខ រិទ្ធិ ប្រុស ១៦ឆ្នាំ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ជាអ្នកយកមួកសុវត្ថិភាពវាយកាបាំង និងគា ស់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ៣. ជា អ៊ីជិញ ហៅ ជិញ ប្រុស ១៨ឆ្នាំ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោង អ្នកបេីកម៉ូតូ ដឹកឈ្មោះ ឌី សំណាង កាន់កាំបិតផ្គាក់កាប់ម៉ូតូ ៤. វណ្ណា ប្រុស ១៦ឆ្នាំ ភូមិឡ ឃុំកា ហែង ស្រុកសំរោងទង អ្នកយកមួកកូ បគប់ត្រូវក្បាលជនរងគ្រោះ បណ្ដា ល ឱ្យ រងរបួសក្បាល ៥. ផុន ផាណាល់ ហៅ តឿ ប្រុស ១៦ឆ្នាំ ភូមិពង្រ ឃុំធម្មតាអរ ស្រុកសំ រោងទង ជាអ្នកយកខ្សែរក្រវ៉ាវាយជ នរងគ្រោះ រងរបួសខ្នង ៦. នី ប្រុស ១៥ឆ្នាំ ភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច អ្នកជិះម៉ូ តូរោទ៍ សម្លេងបំពង ក្នុងបរិវេណវត្ត និងបានដុតផាវគ្រាប់បែកគប់ទៅលើជនរងគ្រោះ ៧. វីត ប្រុស ១៦ឆ្នាំ ភូមិជេីងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង។
ក្រោយឃាត់ខ្លួនរួចមក ជនសង្ស័យទាំងអស់ត្រូវ សមត្ថកិច្ច កសាងសំណុំ រឿង បញ្ជូន ទៅ តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។ រីឯ បក្ខពួកដែលនៅសេសសល់ ជំនា ញ បន្ដសហការ ស្រាវជ្រាវ និងស្នេីសុំ ដីកាតុលាការ តាមប្រមាញ់យកមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖ចតុមុខ