ភ្នំពេញ៖ កាលពីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនស្ត្រីម្នាក់ករណីចេញសែកស្អុយ ៦ពាន់ដុល្លារ។

ការឃាត់ខ្លួននេះធ្វើឡើង ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រិន្ធ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្តឹងទៅជនសង្ស័យមានឈ្មោះ ស៊ុន ចាន់តារា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជយ័ រឿងចេញសែកស្អុយជាង៦០០០ដុល្លារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសម្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចអាចជួញដូរបាន (ចេញមូលប្បទានប័ត្រ របស់ធនាគាអេសុីលីដា ដោយគ្មានសាច់ប្រាក់ចំនួន៦,០០០ ដុល្លារ ) ទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីក៏កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ៖ ចតុមុខ
