ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង និងបណ្តាល ឱ្យម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់​ នាវេលាម៉ោង ៩និ១៥នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ដែលកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែងឱ្យរត់ទៅវិញ ដោយមិនបង្កឱ្យរាដាលទៅផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។

ក្នុងប្រត្តិបត្តការណ៍នេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ដោយប្រលប្រាស់ទឹក​សរុបចំនួន៩ឡាន។ ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង , រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង , រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង និងរថយន្តរបស់ទីក្រុង នរា ចំនួន០១គ្រឿង។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះរងគ្រោះជាប្រភេទសំណង់ ផ្ទះឈេីលេីក្រោមថ្ម ទំហំ៨ម៉ែត្រ X១២ម៉ែត្រ បានឆេះអស់ទាំងស្រុង និងធ្វើឱ្យបុរសជាម្ចាស់ម្នាក់រងរបួសធ្ងន់។ ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃដដែរ ដោយពុំបណ្តាលឱ្យរាដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

អត្ថបទ៖ សេង សាវី

Share.