ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់អូសបន្លាយបដល់ចុងសប្តាហ៍នេះ​ នៅទូទាំងខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានបញ្ជាក់ដែរថា៖ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា បានរលាយបាត់ ខណៈ វិសម្ពាធទាប (Tropical Depression) នៅលើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T២៣១៦(SANBA) និងរំកិលចូលទៅក្នុងឈូងសមុទ្រ តុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។     

ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរលាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៤០ភាគរយ ទៅ៥០ភាគរយ៕

អត្ថបទ៖​សង្គម

Share.