
ព្រឹត្តិការណ៍ Asian Para Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខណ:ពិធីបើកជាផ្លូវការ នឹងធ្វើធ្វើឡើងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញការលើកទឹកចិត្តដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាថា៖ «ទោះបីជាលទ្ធផល នៃការប្រកួតយ៉ាងណាក៏ដោយ អត្តពលិកទាំងអស់ តែងតែ មានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា»។
កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៦ ប្រភេទកីឡា ទៅប្រកួត Asian Para Games ឆ្នាំនេះរួមមាន អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។
ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះ នារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗដូចៗគ្នា៕

