Nine Naphat បានទៅចូលរួមក្នុងកម្មវិធីមនុស្សធម៌ជាមួយនឹងតារាល្បីៗជាច្រើនដែលមានអ្នកជំងឺកូវីដ-១៩ បានទៅចូលរួមដែរ ហើយបើទោះជាតួឯកប្រុស Friendzone បានធ្វើលទ្ធផលអវិជ្ជមានក្ដី សាមីខ្លួនបានប្រកាសធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីបង្ហាញគោលជំហរ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។


កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ Nine បានទៅចូលរួមកម្មវិធីប្រគលតារាងបាល់ទាត់ជូនសាលារៀនមួយកន្លែង ហើយនៅទីនោះមានអ្នកជំងឺកូវីដ-១៩ ចូលរួម។ នៅពេលបានដឹងដំណឹងនេះភ្លាម Nine ទោះជាស្ថិតក្នុងចំណោមអ្នកដែលប៉ះពាល់ដោយប្រយោលក្ដី ក៏បានប្រញាប់ទៅធ្វើតេស្តហើយលទ្ធផលគឺអវិជ្ជមាន។ ក្រោយលទ្ធផលតេស្តអវិជ្ជមាន តួឯកប្រុសពីភាពយន្តយុវវ័យដ៏ល្បីខាងលើបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីរងចាំពិនិត្យសំណាកជាលើកទីពីរ។

Nine ក៏បានសុំអភ័យទោសចំពោះម្ចាស់កម្មវិធីនិងការងារថត សម្ដែង មួយចំនួនដែលរូបគេមិនអាចទៅចូលរួមបានដោយសារត្រូវធ្វើចត្តាឡីស័កជាចាំបាច់៕

Share.