ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកស្អែកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានជាសមិទ្ធផលថ្មី នៅរាជធានីភ្នំពេញនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចមហាបវរធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។

សម្រាប់ប្រជាពលរដ្ឋដែរធ្វើឌំណើរលើស្ពាននេះ តម្រូវឱ្យបេីកបរល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង។ ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។ ស្ពាននេះ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក៕
អត្ថបទ៖ សង្គម
