សិល្បៈជាតិ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ គឺជាពេលវេលាមួយកំណត់ជោគវាសនាបុរសសង្ហាមកពីគ្រប់បណ្ដាប្រទេស តើអ្នកណាគឺជាម្ចាស់តំណែងបុរសសង្ហាដាច់គេនៃកម្មវិធី Mister International 2023។ ហេតុដូច្នេះ អ្នកគាំទ្រកុំភ្លេចផ្ញើកម្លាំងចិត្ត ជួយលើកទឹកចិត្តដល់បេក្ខជន ធា សុខតុលា បេក្ខជនតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។


ធា សុខតុលា Mister International Cambodia 2023 បានចូលហ្វឹកហាត់ជាមួយនឹងលោក ម៉ែន និមលរតន៍ អគ្គានាយកក្រុមហ៊ុន CIM តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្នយុវជនរូបមានអាយុ២១ឆ្នាំ មានកម្ពស់១.៨៣សង់ទីម៉ែត្រ ចំណែកសាច់ដុំក៏ណែនហាប់ល្អ ត្រូវនឹងអ្វីដែលកម្មវិធីចង់បានដូច្នេះទើបលោកទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Mister International នៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ធា សុខតុលា កំពុងតែមមាញឹកចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញសារនីមួយៗដែលគណៈកម្មការប្រកួតបានដាក់ឱ្យបេក្ខភាពនីមួយនប្រកួតប្រជែងគ្នា។ គួរដឹងថាតុលា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ទើបតែរៀនចប់ថ្នាក់បាក់ឌុប។
ប្រិយមិត្តជាអ្នកគាំទ្រទាំងអស់សូមកុំភ្លេចតាមដានទស្សនានិងផ្ញើកម្លាំងចិត្តដល់យុវជនកម្ពុជា ធា សុខតុលា នៅក្នុងការប្រកួត Mister International 2023 វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦ល្ងាចនេះតទៅ៕
