មណ្ឌលគិរី៖ ដំរីញីមួយក្បាលដែលមានឈ្មោះថា សំបូ ត្រូវគេរាយការណ៍ថា បានលាចាកលោកយើងហើយ កាលពីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយជរាពាធ។

ដំរីទេសចរណ៍ឈ្មោះ សំបូ ជាដំរីស្រុក ដែលមានអាយុ៦៣ឆ្នាំ រស់ក្រោមការមេីលថែរបស់អង្គការ ថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា “ដំរីវត្តភ្នំ” យើងជឿថា ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើន សុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ។

សំបូរ ត្រូវបាន​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​សត្វ​ដំរី នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ដំរី​ពិសេស ស្ថិត​ក្នុង ខេត្ត​មណ្ឌលគិរី ដែល​ជា​កន្លែង​ដែល​ដំរី សំបូរ អាច​រស់​នៅ​ជាមួយ​សត្វ​ដំរី​ដទៃ​ទៀត ព្រម​ទាំង​អាច​ទទួល​ការ​ថែទាំ ការ​ព្យាបាល​បាន​យ៉ាង​ត្រឹម​ត្រូវ​ផង៕

ប្រភព៖មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

Share.