តារា​ចម្រៀង​ ម៉ិចស៊ិក​ អ្នក​នាង​ Natalia Alexandra Gutiérrez Batista ដែល​មាន​ឈ្មោះ​ក្នុង​សិល្បៈ​ Natti Natasha បាន​ធ្វើ​ឱ្យ​មហាជន​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ភាព​ក្លាហាន​របស់​​អ្នក​ម្ដាយ​ដែល​ស្ពាយ​ពោះ​ប៉ុន​កញ្ជើ ​តែ​នៅ​អាច​មក​បទ​ចម្រៀង រាំ​ សម្ដែង​​បែប​ Live ​បាន​យ៉ាង​ល្អ​ គួរ​ជ​ា​ទី​ទាក់ទាញ​ ក្នុង​កម្មវិធី​ល្បី​របស់​អាមេរិក​ The Tonight Show ដែល​ដំណើរ​ការ​កម្មវិធី​ដោយ​​លោក​ Jimmy Fallon ពិធីករ​ដ៏​ល្បី​មួយ​រូប​។

បទ​ចម្រៀង​ RAM PAM PAM ដែល​ច្រៀង​រួម​គ្នា​ Natti Natasha ជាមួយ​ Becky G នៅ​ក្នុង​កម្មវិធី​ The Tonight Show ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ ដោយ​ភាគ​ច្រើន​មាន​ការ​សរសើរខ្លាំង​ទៅ​លើ​អ្នក​ម្ដាយ​ពពោះ​ជិត​គ្រប់​ខែ​ប៉ុន​កញ្ជើ​រូប​នេះ​ ដែល​​នៅ​តែ​អាច​ច្រៀង​ រាំ និង​​បញ្ចេញ​កាយវិការ​បាន​យ៉ាង​រស់រវើក​ គ្មាន​ចំណុច​ណាមួយ​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រិះគន់​បាន​​នោះ​ទេ​។

តារា​ចម្រៀង​​និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀងដូមីនីក ​វ័យ​៣៤​ ឆ្នាំ​ Natti បាន​ត្រលប់​មក​ចាប់​ដៃគូ​ច្រៀង​រួម​ជាមួយ​នឹង​តារា​ចម្រៀង​រ៉េបកូន​កាត់​អាមេរិក​ ម៉ិកស៊ិក វ័យ ​២៤ឆ្នាំ​​ Becky G ឡើង​វិញ​ក្រោយ​ធ្លាប់បាន​សហការ​យ៉ាង​ជោគជ័យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ ៤ ឆ្នាំ​ ក្នុង​បទ​ចម្រៀង​ល្បី​ «Sin Pijama»។

Natti Natashi កើត​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ១៩៨៦ គឺ​ជាតារា​ចម្រៀង​ជនជាតិ​ ម៉ិកស៊ិក គឺជា​តារា​ចម្រៀង និង ជា​អ្នក​និពន្ធចម្រៀង​ ដែល​បាន​ចុះហត្ថលេខា Don Omar ជា​ផលិតកម្ម​ចម្រៀង នៅ​ក្រោម​សម្ព័ន្ធ Orfanato Music Group។ បទ​ចម្រៀង​ដំបូង​របស់​អ្នក​នាង «All about Me»​ បាន​ចេញ​ដំបូងកាល​ពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​២០១២៕

បទ​ចម្រៀង​ Ram Pam Pam ចេញ​ដំបូង​កាល Natti Natasha & Becky G

ទស្សនាវីដេអូ​​ចម្រៀង​ Ram Pam Pam ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.