ភ្នំពេញ ៖ បុរសម្នាក់ ជាថៅកែទិញលក់អេតចាយ សង្ស័យមានបញ្ហាផ្លូវចិត្ត ពិបាកក្នុងខ្លួនព្រោះមានជម្ងឺ បែសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ។
ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលខាងលើ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះទិញលក់អេតចាយមួយកន្លែង ក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ចិន ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុកកំណើរភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ប៉ោះ សាផន អាយុ៣៤ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអូរកណ្តោលជើង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ គ្រួសារខាងលើមានកូនស្រី២នាក់ កូនច្បងអាយុ៨ឆ្នាំ កូនពៅ អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះ និងក្រុមគ្រួសារ មិនដែលឈ្លោះប្រកែកគ្នា ពោលស្រឡាញ់គ្នាគ្នា ក្ន៧ងរង្វង់គ្រួសារ កន្លងមក សូម្បីតែដើរទិញអេតចាតក៏ទៅទាំងអស់គ្នាដែរ តែជនរងគ្រោះមានឈឺក្រពះ រាល់ថ្ងៃត្អូញត្អែ ចេះតែឈឺក្បាល ។ ប្រភពប្រភពពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ ឡើងដេកសម្រាកលើផ្ទះ ជុំគ្នាជាធម្មតា លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣ ភ្ញាក់ពីដំណេកបាត់ប្តីមិនឃើញ បើកទ្វារចុះមកក្រោម ស្រាប់តែប្រទះឃើញ ប្តីចងកសម្លាប់ខ្លួន មិនដឹងតាំងពីពេលណា ដោយយកខ្សែគោចងភ្ជាប់ទៅនឹងធ្នឹមរោងសំយ៉ាបផ្ទះ ទើបផ្អើលឆោឡោ ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕



អត្ថបទ៖តាតុង សែនជ័យ