ភ្នំពេញ ៖ មកដល់ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅចំណុចភូមិដូនកុក ភូមិអន្លង់ស្វាយ ភូមិខ្ចៅ ជាប់មាត់ស្ទឹងព្រែកត្នោត ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ផ្តើមស្រកវិញហើយ តែមិនទាន់អស់ពីដីភូមិ ពីផ្លូវថ្នល់ តែបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមរយៈម៉ូតូ រថយន្ត ចេញចូលក្នុងភូមិបាន ។

តាមសមត្ថកិច្ចប្រចាំគោលដៅ ខាងលើបានឱ្យដឹងថា បើធៀបពីថ្ងៃម្សិលមុិញ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ទឹកស្រកច្រើន ក៏ប៉ុន្តែមិនទាន់អស់ពីភូមិ ពីផ្លូវ គ្រាន់តែអាចធ្វើដំណើរតាមរយៈម៉ូតូ រថយន្ត ចេញចូលក្នុងភូមិដូនកុក ភូមិអន្លង់ស្វាយ ភូមិខ្ចៅ ។
តែទោះជាយ៉ាងណាក្តី កម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ លោកប្រចាំនៅ ដើម្បីរងចាំជួយសម្រួលរបស់ពលរដ្ឋ ៕

អត្ដបទ៖ តាតុងសែនជ័យ
