
គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា លោក Simon Mcmenemy បាន និយាយផ្តាំទៅអ្នកសារព័ត៌មាន មួយចំនួននៅក្នុងសន្និសិទមុនប៉ះគ្នាជាមួយ ក្រុមអង្គរថាយហ្គឺរ ល្ងាចនេះ នៅកីឡដ្ឋានព្រីនស៍ ថាកុំវាយប្រហារកីឡាករអី ព្រោះកីឡាករក៏ចង់ឈ្នះការប្រកួតដែរ។
នេះជាប្រសាសន៍ទាំងស្រុងរបស់លោកSimon Mcmenemy ៖
មុនប៉ះក្រុមអង្គរថាយហ្គឺរ ល្ងាចនេះ នៅកីឡដ្ឋានព្រីនស៍ គ្រូវិសាខា លោក Simon Mcmenemy បានបង្ហាញចំណាប់អារម្មណ៍៖ «សម្រាប់ការប្រកួតជាមួយអង្គរថាយហ្គឺរ ដោយសារពួកគាត់មានគ្រូបង្វឹកថ្មី គាត់ទើបមានពេល ៣សប្ដាហ៍ ដើម្បីរៀបចំក្រុម យើងអត់ច្បាស់ថា គាត់នឹងលេងជាមួយយើងរបៀបម៉េចទេ។ ប៉ុន្ដែអ្វីដែលខ្ញុំច្បាស់ គឺខ្ញុំនឹងរៀបចំក្រុមឲ្យបានល្អ និងលេងខ្លាំងលើទឹកដីរបស់យើង ។ ខ្ញុំគិតថា អង្គរថាយហ្គឺរ ប្រាកដជាមានឆន្ទៈខ្លាំង ក្នុងការព្យាយាមលេងយកឈ្នះវិសាខា។ ប៉ុន្ដែការប្រកួតស្អែកនេះ ពួកយើងនឹងមានទឹកចិត្តខ្លាំង ដើម្បីស្វែងរកជ័យជម្នះបន្ថែមទៀត»។
កម្មវិធីប្រកួតនៅល្ងាចថ្ងៃទី២២ តុលា មាន ៤គូដូចខាងក្រោម៖

