បន្ទាយមានជ័យ៖ បុរសរងគ្រោះម្នាក់ត្រូវបានគេចាក់ចំនួន៧កាំបិតលើដងខ្លួននិងភ្លៅបណ្តាលឱ្យរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
តាមក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតបានប្រាប់ថា មានម្ចាស់ផ្ទះសំណាក់ វិមានសួរ បានទូរស័ព្ទប្រាប់ថាមានជនរងគ្រោះម្នាក់ត្រូវបានគេចាក់ហូរឈាមលើពូកសន្លប់ស្តូកស្តឹង នៅពេលទៅដល់ឃើញជនរងគ្រោះត្រូវបានហូរឈាមមានស្នាក់ស្នាមត្រូវបានចាក់ចំនួន៧កាំបិត ចំដងខ្លួន និងភ្លៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីរពេទ្យក្រុងប៉ោយប៉ែត។

ក្រុមសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវគេចាក់បណ្តាលរបួសធ្ងន់មានអាយុប្រមាណ១៨ទៅ១៩ឆ្នាំជាអ្នកសាក់រូបនៅក្រុងប៉ោយប៉ែត តែឪពុកម្តាយនៅរាជធានីភ្នំពេញ ហើយបានដឹងថាជនរងគ្រោះទើបចេញពីពន្ធនាគារបានរយៈពេល២ខែ ត្រូវបានគេចាក់បណ្តាលរបួសធ្ងន់។

ក្រុមអ្នកសង្គ្រោះបានបញ្ជាក់ថា៖តាមការពិនិត្យការសន្និដ្ឋានជនរងគ្រោះអាចមិត្តភក្តិចាក់ព្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ដែលជនរងគ្រោះដេកមានគ្រែ២មានស្នាក់ស្នាមមានអ្នកដេកគ្រែមួយទៀតនិងគ្រែជនរងគ្រោះមានឈាមហូរជាប់លើពូកដែលត្រូវបានជនសង្ស័យចាក់ទៅលើជនរងគ្រោះរបួសធ្ងន់រហូតដល់សន្លប់មិនអាចសាកសួរព័ត៌មានអត់បានដឹង៕
អត្ថបត៖ ប៉ោយប៉ែត
