ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន បាន​ធ្វើ​ពិធី​បើក​ជាផ្លូវ​ការ កាល​ពី​រាត្រី​​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំនេះ មាន​ចំនួន២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យ​បណ្តា​ប្រទេស​ក្នុងទ្វីប​អាស៊ី​ប្រជែង​មេដាយ។

គួរបញ្ជាក់ថា កម្ពុជា ​បាន​​បញ្ជូន​អត្តពលិក​ចំនួន​៦ ​ប្រភេទកីឡា ទៅ​ប្រកួត​ Asian Para Games ឆ្នាំ​នេះ​រួម​មាន អត្តពលកម្ម ហែលទឹក វាយ​កូន​ឃ្លី​លើ​តុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និង​កីឡា​វាយសី។

ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺ​មាន​កីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះ នារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មាន​អត្តពលិក​ម្នាក់​ៗដូចៗគ្នា៕

Share.