
ក្រុមបាល់ទះអង្គុយកម្ពុជា នឹងត្រូវជួបក្រុមបាល់ទះអង្គុយកាហ្សាក់ស្ថាន នៅម៉ោង ៧:០០នាទីយប់ (ម៉ោងនៅក្នុងប្រទេសចិន) ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។

បញ្ជាក់៖ ម៉ោងនៅទីក្រុង Hangzhou ប្រទេសចិន លឿនជាងកម្ពុជា ១ម៉ោង
ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន កីមានចំនួន ២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យបណ្តាប្រទេសក្នុងទ្វីបអាស៊ីប្រជែងមេដាយ ខណ:នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា បានចេញដំណើរទៅចូលរួមប្រកួត Asian Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា រួមមានប្រភេទកីឡា អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។ ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះ នារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗដូចៗគ្នា៕

