
ក្រុមបាល់ទះអង្គុយកម្ពុជា ចាញ់ក្រុមបាល់ទះអង្គុយកាហ្សាក់ស្ថាន ក្នុងលទ្ធផល ៣សិតទល់និង០ (២៥-១២, ២៥-២២, ២៥-១៦) ប្រកួតថ្ងៃទី១ ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។
សម្រាប់ប្រកួតថ្ងៃទី២ នៅថ្ងៃទី២៤ តុលា នេះក្រុមបាល់ទះអង្គុយកម្ពុជា នឹងត្រូវបន្តជួបក្រុមបាល់ទះអង្គុយថៃ នៅម៉ោង១២:០០នាទីថ្ងៃ (ម៉ោងនៅប្រទេសចិន)។

ដោយឡែកសម្រាប់ប្រកួតទី៣ នៅថ្ងៃទី២៥ តុលា ក្រុមបាល់ទះអង្គុយកម្ពុជា នឹងត្រូវជួបក្រុមបាល់ទះអង្គុយអ៊ីរ៉ង់ ម៉ោង១៩:០០នាទីថ្ងៃ (ម៉ោងនៅប្រទេសចិន)។
បញ្ជាក់៖ ម៉ោងនៅទីក្រុង Hangzhou ប្រទេសចិន លឿនជាងកម្ពុជា ១ម៉ោង
ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន មានចំនួន ២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យបណ្តាប្រទេសក្នុងទ្វីបអាស៊ីប្រជែងមេដាយ ខណ:ការប្រកួតបានចាប់ផ្ដើមកាលពីថ្ងៃទី១៩ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៕


