ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ខណៈនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មានការប្រកួតចំនួន១គូ គឺក្រុមអយក ខេត្តកំពុងចាម នឹងត្រូវប៉ះ ក្រុមភ្នំពេញហ្គាឡាក់ស៊ី វេលាម៉ោង ៣:៤៥នាទីរសៀល នៅទីលានវិទ្យាល័យព្រះសីហនុ។

ខាងក្រោមនេះជាកម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ៖

សូមជម្រាបថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងប្រកួតចំនួនពីរជើង ដោយការប្រកួតជើងទី១នឹងប្រកួតនៅថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០២៣ ខណៈជើងទី២ នឹងប្រកួតនៅថ្ងៃទី១ ដល់ថ្ងៃទី១០​​ ខែវិច្ចិការ ឆ្នាំ២០២៣។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.