ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពី ទៅធ្វើសកម្មភាពឆក់ខ្សែកមាសពីបុរសម្នាក់កំពុងដើរតាមផ្លូវបានសម្រេច រត់មិនរួច ផ្អើលឆោឡោពលរដ្ឋ និងសមត្ថកិច្ច ក្របួចចាប់បានភ្លាមៗ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។

តាមសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-3771 ទៅធ្វើសកម្មភាពឆក់ខ្សែកមាសទម្ងន់៥ជី ពីជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះស្រែកផ្អើលឆោឡោ ផ្អើលពលរដ្ឋ សមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗយកបានខ្សែកមកវិញ ។

ក្រោយចាប់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯខ្សែកត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕

អត្ថបទ៖ សេង សាវី

Share.