សិល្បៈជាតិ៖ តារាសម្ដែងវ័យក្មេងដ៏សង្ហា David អ៊ឺង ហាវ ក៏ជាបុគ្គលម្នាក់ដែលមានសំណាងបានទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដនៃស្លាកយីហោធំនិងល្បី Calvinklein នៅប្រទេសជប៉ុនជាមួយនឹងសិល្បការនីរៀមច្បង កញ្ញា ស៊ីន យូប៊ីន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
មិនត្រឹមតែប៉ុណ្ណោះ នាឱកាសនោះតារាសម្ដែងតំណាងព្រះរាជាណាចក្រកម្ពុជារូបនេះមានឱកាសបានជួបជាមួយនឹងតារាល្បីកម្រិតពិភពលោក Jungkook សមាជិកមួយរូបនៃក្រុមចម្រៀងល្បីកម្រិតពិភពលោក BTS ។ ឆ្លៀតក្នុងឱកាសទំនេរ តារារូបនេះបាន Live ជជែកលេងជាមួយនឹងអ្នកគាំទ្រខ្លួនពីចំណាប់អារម្មណ៍និងបទពិសោធន៍របស់ខ្លួន ដែលបានជួបនឹង Jungkook នាប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
សូមទស្សនាវីដេអូរៀបរាប់ពីរបស់ ដេវីដ អ៊ឹង ហាវ ខាងក្រោមនេះ៖
