ភ្នំពេញ៖ ក្រោយភ្លៀងមួយមេធំ អស់ជាច្រើនម៉ោង គឺចាប់តាំងពីព្រឹក រហូតដល់យប់នៅបន្តភ្លៀងទៀតនោះ ទើបធ្វើឱ្យទឹកជន់លិចតំបន់ទំនាប និងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងដូចជាផ្លូវ១៩៨៦ និងផ្លូវ១០០៧ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានទឹកភ្លៀងជន់លិចផ្លូវចាប់ពីផ្លូវ ៥៩៨ ដល់ផ្លូវហាន់ណូយ កន្លែងធ្វើការ និងកន្លែងលក់ដូរមួយចំនួនតាមបណ្ដោយផ្លូខាងលើ ដែរធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររកទទួលទានរបស់ប្រពលរដ្ឋប្រចាំថ្ងៃ។

ខណៈស្ថានភាពជន់លិចបែបនេះ គេឃើញមានអាជ្ញាធរមូលដ្ឋានបានយកបារ៉ាស់ដាក់រាំងធ្វើការហាមឃាត់រថយន្តប្រភេទធុនធំ បើកបរឆ្លងកាត់ ផ្លូកំពុងជនលិចកូំឱ្យរងការខូចខាតផ្លូវធ្ងន់ធ្ងរ រងចាំទឹកស្រកទៅវិញទើបបើកអោយរថយន្តធុនធំបើកបរឆ្លងកាតជាធម្មតាឡើងវិញ។

សូមជម្រាបផងដែរថា កំណាត់ផ្លូវ១៩៨៦ គឺជាផ្លូវចរន្តឈាមយ៉ាងសំខាន់មួយ ដែលមានចរាចរណ៍មមាញឹកខ្លាំងជារៀរាល់ថ្ងៃមិនថាថ្ងៃឬក៏យប់នោះទេ ហើយអ្វីដែលរិតតែសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លូវរណបមួយជួយរំដោះ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅផ្លូវសហព័ន្ធរុស្សីចាប់ពីស្ពានកាស៥មករាដល់ស្ពានផ្សារដីហ៊ុយ៕

អត្ថបទ៖ សេង សាវី

Share.