ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេតកងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យ ឪពុកសម្លាប់កូនទៅ សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្រព្រឹត្តបទ ឃាតកម្មគិតទុកជាមុន។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន (បោកសម្លាប់កូនខ្លួនឯង) នៅចំណុចលើដំបូលបន្ទប់ទឹក ផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១-១០-២០២៣ វេលាម៉ោងប្រហែល១៦និង៣០នាទី។
ជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរ រើសអេតចាយ (មានសារធាតុញៀន)។
សពក្មេងរងគ្រោះឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅផ្ទះលេខ១ បន្ទប់គ្មានលេខ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ក្មេងរងគ្រោះ ស្លាប់ដោយសារប៉ះទង្គេចក្បាលធ្ងន់ធ្ងរ (បែកលលាដ៏ក្បាល) ៕


