ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៨ ហើយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលកាតកើនឡើងដល់ ១៣៧ សន្លឹកហើយ ខណៈក្រុមអង្គរថាយហ្គឺរ ជាក្រុមដែលទទួលពិន័យកាតច្រើនជាងគេ ក្នុងចំណោមក្នុងចំណោមក្រុមទាំង១០។

ខាងក្រោមនេះក្រុមដែលទទួលពិន័យកាតត្រឹមសប្តាហ៍ទី៨៖

១. អង្គរថាយហ្គឺរ កាតលឿង២០សន្លឹក ក្រហម២សន្លឹក

២​. ក្រុមបឹងកេត កាតលឿង១៨សន្លឹក ក្រហម១សន្លឹក

៣. ក្រុមភ្នំពេញក្រោន កាតលឿង១៥សន្លឹក ក្រហម១សន្លឹក

៤. ក្រុមគិរីវង់សុខសែមនជ័យ កាតលឿង១៤សន្លឹក ក្រហម២សន្លឹក

៥. ក្រុមព្រះខ័នរាជស្វាយរៀង កាតលឿង១៤សន្លឹក ក្រហម១សន្លឹក

៦. ក្រុមណាហ្គាវើលដ៍ កាតលឿង១៣សន្លឹក ក្រហម១សន្លឹក

៧. ព្រៃវែង កាតលឿង១៣សន្លឹក គ្នានកាតក្រហម

៨. ក្រុមវិសាខា កាតលឿង១៣សន្លឹក ក្រហម២សន្លឹក

៩. អាយ អេស អាយ ដង្កោសែនជ័យ កាតលឿង ៩សន្លឹក គ្មានកាតក្រហម

១០.​ ក្រុម កងយោធពលខេមរភូមិន្ទ កាតលឿង៨សន្លឹក គ្មានក្រហម

លទ្ធផលការប្រកួតសប្តាហ៍ទី៨

តារាងចំណាត់ថ្នាក់សប្តាហ៍ទី៨

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.