
ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានយកឈ្នះក្រុមអយក ខេត្តកំពង់ចាម ប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី២៥ ខែតុលានេះ នៅទីលានវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងខេត្តកំពង់ចាម នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ ។
មួយគ្រាប់របស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី រកបាននៅតង់ទី១ ដោយកីឡាករពាក់អាវលេខ១០ វ៉ាត ម៉ាត់សាត នៅនាទីទី ៣៥។ ប្រកួតជើងទី២ រវាងក្រុមទាំង២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅទីលានវិទ្យាល័យច្បាអំពៅ។

រំលឹកថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងប្រកួតចំនួនពីរជើង ដោយការប្រកួតជើងទី១ នឹងប្រកួតនៅថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០២៣ ខណៈជើងទី២ នឹងប្រកួតនៅថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ចិការ ឆ្នាំ២០២៣។
កម្មវិធីប្រកួតវគ្គ វគ្គ៨ក្រុមចុងក្រោយ មានដូចខាងក្រោម៖

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
