
ឆ្លងកាត់ ៨០ប្រកួតបញ្ចប់សប្ដាហ៍ទី៨ អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន ជាប់ងារជាអ្នកចាំទី រក្សាសំណាញ់ទី (Clean Sheets) បាន ៣លើកមុនគេ ក្នុងចំណោម ១៦លើក នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។
ក្នុងនោះបញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ទាំង ១៦លើករួមមានដូចខាងក្រោម៖
១. អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៣លើក
២. វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ២លើក
៣. កែវ សុខសិលា របស់វិសាខា រក្សា Clean Sheets ចំនួន ២លើក
៤. ហ៊ុល គឺមហ៊ុយ របស់វិសាខា រក្សា Clean Sheets ចំនួន ១លើក
៥. គង់ ចាន់វុទ្ធី របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ១លើក
៦. សាំង ហាន់ឃុន របស់ព្រៃវែង រក្សា Clean Sheets ចំនួន ១លើក
៧. នុន ណាត របស់អង្គរថាយហ្គឺរ រក្សា Clean Sheets ចំនួន ១លើក
៨. សោម សុគន្ធដារ៉ា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
៩. ពេជ្រ តារា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
១០. ថា ច័ន្ទរិទ្ធី របស់បឹងកេត រក្សា Clean Sheets ចំនួន ១លើក
១១. អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ១លើក
១២. ឆេង ចាន់ថា របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ១លើក

ក្នុងនោះឃើញថា អ្នកចាំទីរបស់ព្រះខ័នរាជស្វាយរៀង មានចំនួន ៣លើក, វិសាខា មានចំនួន ៣លើក, ភ្នំពេញក្រោន មានចំនួន ៣លើក, Tiffy Army និងISI ដង្កោរសែនជ័យ ចំនួន ២លើក, ព្រៃវែង អង្គរថាយហ្គឺរ និង បឹងកេត បានចំនួន ១លើក ខណ: គិរីវង់សុខសែនជ័យ និងណាហ្គាវើលដ៍ គ្មាន៕
តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី៨៖

