សិល្បៈជាតិ៖ នៅ​ទីបំផុត សម្ដេច ហ៊ុន សែន បានប្រកាស​ផ្សំផ្គុំ​តារា​ស្រី ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយនឹង​លោក ឌី ពេជ្រ ដែល​ត្រូវជា​ក្មួយ ដែល​មហាជនជាច្រើន​​បាន​ស្គាល់​កន្លងមក​ថា ជា​គូស្នេហ៍ថ្មី​របស់​តារា​ស្រី​រូបនេះ​និង​ជា​បុរស​ពោះម៉ាយ​កូន១ ។

សម្ដេច ហ៊ុន សែន បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នោះ៖

« ដើម្បី​ជៀសវាង​មាត់ចាបមាត់ព្រាប​ដូច​ពា​ក្យ ចាស់​លោក​ពោលថា​មាត់​វែង​ជាង​ផ្លូវ​ជុំវិញ កូនប្រុស​ឌី ពេជ្រ​និង​កូនស្រី​ ហ៊ិន ច​ន្ធ័​នីរ​ត្ឋ័។ ក្នុង​ឋា​នះ​ជា​ឪពុកធំ​កូន​ពេជ្រ​ខ្ញុំ​ត្រូវតែ​ចូលរួម រៀបចំ​ឲ្យ​កូន​ទាំង​ពីរបាន​ចូល​រោងការ​តាម​ប្រពៃណី។ ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយ​ខាង​ប្រុស​ចូល​ស្តីដណ្តឹង​កូនស្រី។ ថ្ងៃ ២២ ខែ ធ្នូ ២០២៣ កំណត់​ជា​ថ្ងៃ​រៀប​ការដែល​គ្រួសារ​ទាំងសងខាង​និង​សាមីខ្លួន​បាន​យល់ ស្របតាម​ខ្ញុំ​ដែលជា​អាចារ្យ​ធំ​រៀប​ចំពេល វេលា​បែបនេះ។ ឈាម​ច្បាស់​ជា​ខាប់​ជាង​ទឹក​និង​សង្ឃឹមថា​ពុំ មាន​អ្នកធ្វើ​អត្ថាធិប្បាយ​ណា​យកទៅ​បកស្រាយ​ផ្សេង​ពីនេះ​ទៀតឡើយ»៕

Share.