បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានលើកឡើងថា មន្ត្រីធនធានទឹក និងឧតុនិយមខេត្ត បានបិតទ្វារទឹកទុកសម្រាប់បង្កបង្កើនផលស្រូវ ខណៈដែរ​ផ្ទះរបស់ពួកគាត់ត្រូវទឹកជនន់លិចនៅមិនទាន់ស្រកនៅឡើយបើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

 តាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានលើកថា៖ នៅពេលនេះប្រជាពលរដ្ឋនៅជាប់ដងស្ទឹងមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ និងឃុំមួយចំនួនទៀតនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកជំនន់មិនទាន់ស្រកអស់នៅឡើយទេ ផ្ទះនិងផ្លូវមួយចំនួនប្រជាពលរដ្ឋនៅប្រឈមលិចទឹកនៅឡើយ ហើយពលរដ្ឋដែលត្រូវជម្លៀសមិនទាន់ទៅនៅផ្ទះសម្បែងបានផង ហេតុអ្វីមន្ត្រីជំនាញបិទទឹកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយទឹកជំនន់នៅលិចផ្ទះសំបែង និងលិចផ្លូវនៅឡើយ  ដូចនេះសូមមន្ត្រីជំនាញពិចារណាឡើងវិញផង។

ក្រោយមានការលើកឡើងពីប្រជាពលរដ្ឋបែបនេះ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា នៅពេលមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានចាត់មន្ត្រីចុះបិតទ្វារទឹកគ្រប់សំណង់ដើម្បីរក្សាទឹកទុកសម្រាប់បង្កបង្កើនផលស្រូវប្រដេញទឹក បើទោះបីជាទឹកមិនទាន់ស្រកអស់នៅឡើយយើងសុខចិត្តឱ្យមានទឹកក្នុងស្រែប្រសើរជាងគ្មានទឹកក្នុងស្រែ។

លោកបានបញ្ជាក់ថា មន្ទីរជំនាញបានសិក្សាហើយរួចហើយ មុននិងបិតទ្វារសំណង់គ្រប់សំណង់នៅខេត្តបន្ទាយមានជ័យ គឺដើម្បីរក្សាទឹកទុក ប្របើសិនជាខ្វះទឹកបង្កបង្កើនផលស្រូវ  រឺធ្វើស្រែនោះវាពិតជាលំបាកណាស់ ហើយប្រជាកសិករអាចដំណើមទឹកគ្នាប្រើ ដែលជាហេតុនាំឱ្យប្រឈមនឹងការមានទំនាស់ដាក់គ្នា ព្រោះរឿងដណ្តើមទឹកនេះ កន្លងមកក៏ធ្លាប់កើតមានរួមមកហើយ។

ជាពិសេស បើសិនជាខ្វះទឹកមែននោះ ការដែរយើយទៅសុំបើពីផ្នែកខាងលើពិតជាលំបាក ព្រោះទឹកមានតម្រូវការដូចគ្នា ដូចច្នេះហើយទើបមន្ត្រីជំនាញសម្រេចបិទទ្វារទឹកទុកត្រៀមបម្រុងសម្រាប់បង្កបង្កើនផលស្រូវរបស់ប្រជាកសិករ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.