ក្រុម​ចម្រៀង​បុរស​របស់​ប្រទេស​វៀតណាម​ FOR7 ក្រុម​ចម្រៀង​ទើប​បង្កើត​ថ្មី​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ហ្វេន​ថា​លួច​ចម្លង​តាមគំនិត​ដើម​របស់​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ GOT7។

បទ​ចម្រៀង​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស​នេះ​ បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ដោយក្រុម​ចម្រៀង​បុរស​ថ្មី​របស់​វៀតណាម FOR7 បាន​ទម្លាក់​ចេញ​​វីដេអូ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ខ្លី​មួយ​មុន​នឹង​បញ្ចេញ​បទ​ចម្រៀងពេញ​​របស់​ក្រុម​ខ្លួន​ «EM KHÔNG HƯ ANH KHÔNG YÊU» ​រយៈ​ពេល​ត្រឹមតែ​៣៥ វិនាទី​ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​មាន​ឈុត​ឆាក​មួយ​ចំនួន​ដូច​ទៅ​នឹង​បទ​ចម្រៀង​ «Poison» របស់​ក្រុម​ GOT7។

បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​តន្ត្រី​ K-Pop មនុស្ស​កាន់​តែ​ច្រើន​ឡើង​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​វៀតណាម FOR7 ថា​បាន​ចម្លង​តាម​គោល​គំំនិត​ (Concept) របស់​ក្រុម​ GOT7 ព្រោះ​សូម្បី​តែ​ឈ្មោះ​របស់​ក្រុម​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​ស្រេច​ទៅ​ហើយ​។

ក្នុង​វីដេអូ​របស់​ក្រុម​ទាំង​ពីរ​គឺ​មាន​ Concept ដែល​បង្ហាញ​ពី​បន្ទប់​ទទេ​ស្អាត​ និង​ទ្វារ​បិទ​ Logo ជាមួយ​​នឹង​ភ្លើង​ដែល​ប្ដូរពណ៌​ទៅ​តាម​ចង្វាក់​រាំ​ថែម​ទៀត​។

បន្ថែម​លើស​ពី​នោះ​បទ​ចម្រៀង​ «Poison» ​សមាជិក​ក្រុម​ GOT7 ដើរ​ចូល​ក្នុង​ទ្វារ​ម្ដង​មួយ​ៗ​ហើយ​​មុន​នឹង​ដើរ​ចូល​ទ្វារងាយ​មក​សម្លឹង​កាំមេរ៉ា​ ដោយ​ឆាក​នេះ​នៅ​ក្នុង​បទ​ចម្រៀង​របស់​ FOR4 «EM KHÔNG HƯ ANH KHÔNG YÊU» ក៏​មាន​ដូច​គ្នា​គ្រាន់​តែ​ខុស​ពណ៌​ទ្វារ​និង​សំលៀក​បំពាក់​តែ​ប៉ុណ្ណោះ​។

ក្នុង​នោះ​ដែរ​ មាន​មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា​ ក្បាច់​រាំ​ខ្លះៗ​ក្នុង​បទ​ចម្រៀង «Poison» របស់​ GOT7 ក៏​ត្រូវ​បាន​ក្រុម​វៀតណាម​ខាង​លើ​​ចម្លងតាម​​ដូច​គ្នា​ដែរ​។

មុន​នេះ​ក្រុម​ចម្រៀង​បុរស​ FOR4 ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ម្ដង​រួច​មក​ហើយ​ថា​បាន​លួច​ចម្លង​ Concept បទ​ចម្រៀង​ «You Calling My Name» ដាក់​នៅ​ក្នុង​បទ​ចម្រៀង​​ដំបូង​បង្អស់​ដែល​ក្រុម​នេះ​បាន​បញ្ចេញ​ដាក់​លើ​ទីផ្សារ​ជា​លើក​ដំបូង​ «ANH ĐỨNG ĐÂY TỪ CHIỀU» ជា​បទ​មាន​ Beat ដូច​ទៅ​នឹង​តន្ត្រី​ K-Pop កូរ៉េ​។

និយាយ​រួម​ «Breath of Love: The Last Piece» របស់​ GOT7 ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន​ទៅ​នឹង​បទ​ចម្រៀង​ត្រៀម​បញ្ចេញ​ថ្មី​របស់​ FOR4 «EM KHÔNG HƯ ANH KHÔNG YÊU»

ហ្វេន​ភាគ​ច្រើន​មិន​សូវ​ជា​សប្បាយ​ចិត្ត​នឹង​ក្រុម​បុរស​វៀតណាម​មួយ​នេះ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​ក្រុម​ក្មេង​ខ្ចី​នេះ​ទើប​តែ​ចេញ​បទ​ចម្រៀង​ទើប​បាន​ពីរ​ប៉ុណ្ណោះ​ តែ​បទ​ទាំង​ពីរ​នេះ​គឺ​ដូច​ទៅ​នឹង​បទ​ចម្រៀង​របស់​ GOT7 យ៉ាង​ខ្លាំង​តែ​ម្ដង​។

ងាក​មក​ម្ចាស់​សាមី​បទ​ចម្រៀង​ ក្រុម​ GOT7 នៅ​មិន​ទាន់​ចេញ​មក​ឆ្លើយ​តប ឬ​យល់​ឃើញ​បែបណា​ឡើយ​ចំពោះ​ករណី​លួច​ចម្លង​ស្នាដៃ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​វៀតណាម FOR7 នៅឡើយ​ទេ​។​

បទ​ចម្រៀង​ដើម​ «Poison» របស់​ក្រុម​ចម្រៀង​ GOT7 ៖

បទ​ចម្រៀង​ «EM KHÔNG HƯ ANH KHÔNG YÊU» របស់​ក្រុម​ចម្រៀង​ FOR7 ៖

Telegram-Troryorng
Share.