កីឡាករ​កីឡា​ការិនី កីឡា​ហែលទឹក​កម្ពុជា បាន​បញ្ចប់​កម្មវិធី​ប្រកួត​រួចរាល់​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ Olympic Games 2020 នៅ​មជ្ឈមណ្ឌល​កីឡា​ហែលទឹក Tokyo Aquatics Centre។

កីឡាករ ហែម ប៉ុច ហែល​ក្នុងវិញ្ញាសារ៥០ម៉ែត្រ​សេរី ធ្វើ​បាន​ថេរៈ​វេលា ២៤:៩១ បំបែក​ថេរៈ​វេលា​ចាស់​ដែល​ធ្វើ​នៅ​ស៊ីហ្គេម​នៅ​ហ្វីលីពីន ២៤:៩២ ទទួល​បាន​ចំណាត់​លេខ​៤​ក្នុង Heat ហើយ​មាន​ចំណាត់​ថ្នាក់​រួម​ទី​៥២ ក្នុង​ចំណោម​កីឡា​៧៣នាក់ មិន​អាច​បន្ត​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ។

សំរាប់​កីឡាការិនីឃឿន ប៊ុនពេជ្រមរកត ហែលក្នុងវិញ្ញាសារ៥០ម៉ែត្រ​សេរី ធ្វើ​បាន​ថេរៈ​វេលា ​២៩:៤២ បំបែក​ថេរ​វេលា​ចាស់ ២៩:៩៩ នៅ​ស៊ីហ្គេម​ហ្វីលីពីន​ទទួល​បាន​ចំណាត់​លេខ​៣​ក្នុង Heat ហើយ​មាន​ចំណាត់​ថ្នាក់​រួម​ទី​៦៥ក្នុងចំណោម ៨១អ្នក មិន​អាច​បន្ត​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ។

Telegram-Troryorng
Share.