វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិនបានដឹកមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១នេះ។

ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះគឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែយកចិត្តទុកដាក់ប្រយុទ្ធនឹងកូវីដ១៩ ជាពិសេសប្រភេទបំប្លែងថ្មីដែលតា។

គិតត្រឹមថ្ងៃទី៣១ខែកក្កដានេះ កម្ពុជាមានពលរដ្ឋសរុបជាង៧លាននាក់ហើយបានទទួលវ៉ាក់សាំងកូវីដ-១៩ស្មើនឹងជាង៧០ភាគរយនៃផែនការដែលបានកំណត់១០លាននាក់។

នៅថ្ងៃទី៣១ខែសីហាខាងមុខនេះ កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យអាយុចន្លោះចាប់ពី ១២ ដល់១៧ឆ្នាំដែលជំហានដំបូងនេះចាប់ផ្តើមនៅតាមបណ្តារាជធានី ខេត្តចំនួន៤គឺរាជធានីភ្នំពេញ កណ្តាល កោះកុង និងខេត្តព្រះសីហនុ៕

Share.