ក្រុម​បាល់ទាត់​អ៊ីរ៉ង់ បាន​ក្លាយ​​ជា​ម្ចាស់​ជើង​ឯក​​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ ដោយ​លទ្ធផល ៥ទល់១ នៅ​​​ល្ងាច​ថ្ងៃ​សុក្រ ​ទី​ ៣០​ខែ​កក្កដា ឆ្នាំ​២០២១ នេះថ្មីៗនេះ។

ដូច្នេះ​សរុប​ចំណាត់​ថ្នាក់​មាន៖
លេខ១ អ៊ីរ៉ង់
លេខ២ ថៃ
លេខ៣ អ៊ូបេគីស្ថាន
លេខ៤ អេហ្ស៊ីប
លេខ៥ តាហ្ស៊ីគីស្ថាន
លេខ៦ ​ម៉ូហ្សាំប៊ិក
លេខ៧ ​លីទុយអានី
លេខ៨ កូសាវូ

​ពានរង្វាន់ Continental Futsal Championship មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​បែងចែក​ជា​២ពូល ក្នុង​នោះ​ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិក ហើយ​ពូល B មាន​លីទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​អ៊ីរ៉ង់ ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.