យ៉ាងហោចណាស់មានមនុស្ស២២នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ដែលធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិត សរុបនៅកម្ពុជាកើនឡើងដល់១,៣៩៧នាក់។

ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី៣១ខែកក្កដាថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៨នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧,២៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៩,៩៩៦នាក់ និងស្លាប់សរុបចំនួន ១,៣៩៧នាក់៕

Share.