នៅ​ថ្ងៃ​ទី​៣១ ខែ​ កក្កដា ឆ្នាំ​២០២១ ចំ​ថ្ងៃ​នឹង​ថ្ងៃ​សៅរ៍​ កម្មវិធី​ប្រកួត​ស្រី​ស្អាត​​ Miss Wisdom Cambodia ដើម្បី​តំណាង​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​ បាន​រក​ឃើញ​ម្ចាស់​មកុដ​និង​ម្ចាស់​តំណែង​ស្រី​ស្អាត​​ Miss Wisdom Cambodia 2021 ហើយ​។

ការ​ប្រកួត​ដែលមាន​ Live លើ​ Facebook Fan Page របស់​កម្មវិធី MWC (Miss Wisdom Cambodia) រយៈ​ពេល​ ៣​ម៉ោង​ពេញ​ នៅ​ពេល​នេះ​កម្ពុជា​បាន​រក​ឃើញ​ម្ចាស់​មកុដ​ជ័យលាភី​ជា​កញ្ញាឯក​ប្រចាំ​កម្មវិធី​ហើយ​ ដោយ​ស្រី​ស្អាត​ម្នាក់​នោះ​គឺ​ជា​បេក្ខនារី​​ដែល​មាន​ឈ្មោះ​ថា​ ហុក សារិតុលា។

ក្នុង​ចំណោម​ស្រី​ស្អាត​​ ៥​រូប​ចុង​ក្រោយ​ដែល​ត្រូវ​បាន​កម្មវិធី​​ជ្រើសរើស​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​កញ្ញាឯក​ Miss Wisdom មាន​ស្រី​ស្អាត​មក​ពី​ ខេត្ត​ តាកែវ​ ខេត្ត​ កំពង់​ចាម ខេត្ត​ កំពង់​ស្ពឺ ខេត្ត បាត់​ដំបង និង​រាជធានី​ភ្នំពេញ។

សូមអបអរសាទរស្រីស្អាត មក​ពីខេត្ត​បាត់​ដំបង​កញ្ញា ហុក សារិតុលា ដែល​បាន​ឈ្នះ​តំណែង​ «កញ្ញា​ឯកឆ្លាតវៃ» នៃកម្ពុជា​ ឆ្នាំ​២០២១!

គួរ​ដឹង​ដែរ​ថា​កញ្ញា ហុក សារិតុលា​ មាន​កម្ពស់​១.៧០ គឺជា​បេក្ខនារី​តំណាង​ឱ្យ​ខេត្ត បាត់​ដំបង ហើយ​ក៏​ជា​ម្ចាស់ជ័យលាភី កញ្ញាឯក ឆ្លាត​វៃនៃ​កម្ពុជា​ Miss Wisdom Cambodia ផង​ដែរ៕

Telegram-Troryorng
Share.