យោងតាមបញ្ជាក់របស់លោក Tommy Kim តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថានៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ជិះឧទ្ធម្ភាគចក្រ (Helicopter) ទៅទស្សនាប្រាសាទអង្គរវត្ត ដើម្បីថតជាឯកសារសម្រាប់ផ្សព្វផ្សាយទៅកាន់ក្រៅប្រទេស មុនឡើងយន្តហោះត្រលប់ទៅស្រុកកំណើតវិញ។

ស្របពេលក្នុងកម្មវិធីមហាព្រឹត្តិការណ៍សេនាគុនខ្មែរពិភពលោក កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាលទ្ធផលកីឡាករគុនខ្មែរ ព្រំ សំណាង និងកីឡាករ ដេវ លីឌុច (DAVE LEDUC) គឺស្មើគ្នា មិនមាននាក់ឈ្នះ ឬចាញ់ឡើយ ក្រោយចាយពេល ៩នាទីពេញដោយប្រេីអំបោះដៃ​ លក្ខណ: Mas Fight។

លទ្ធផលសរុបមហាព្រឹត្តិការណ៍សេនាគុនខ្មែរពិភពលោក៖

-កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង យកឈ្នះកីឡាករ ម៉ាហ្សូរី ហ្សារេហ្វ (MAZORIEV SHARIF) ត្រឹមទឹកទី២
-កីឡាករគុនខ្មែរទី២ បឺត សង្ឃឹម យកឈ្នះកីឡាករ TIMUR ដោយពិន្ទុ
-កីឡាករគុនខ្មែរទី៣ ផល សោភ័ណ្ឌ យកឈ្នះកីឡាករ លី តាន់តៅ (LI TIANTAO) ត្រឹមទឹកទី២
-កីឡាករគុនខ្មែរទី៤ រឿង សោភ័ណ្ឌ យកឈ្នះកីឡាករ មីខេល ជេសស៊ូ (MIKEL JESUA) ត្រឹមទឹកទី១ ប៉ុណ្ណោះ
-កីឡាករគុនខ្មែរទី៥ ធឿន ធារ៉ា យកឈ្នះកំពូលកីឡាករលេងទឹកមុខ ដានីញ៉ែល ទូរីស (DANIEL TORRES) ត្រឹមទឹកទី២
-កីឡាករគុនខ្មែរ ព្រំ សំណាង និងកីឡាករ ដេវ លីឌុច (DAVE LEDUC) បញ្ចប់លទ្ធផលស្មើគ្នា៕

Share.