បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យរៀបចំប្រទីបយ៉ាងស្រស់ស្អាតបណ្តែតលើផ្ទៃទឹកនៃដងស្ទឹងព្រះពន្លា ជិត៤០ប្រទីប នៅស្ពានថ្មព្រះពន្លាដែលត្រូវបានដាក់បណ្តែតកាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់ថា ក្នុងឱកាសអបអរសាទរបុណ្យអុំទូកអកអំបុកបណ្តែតប្រទីប និងសំពះព្រះខែរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់អង្គភាពពាក់ព័ន្ធ និងស្រុក/ក្រុងទាំង៩បានបណ្តែតប្រទីបមានចំនួន៣៩ប្រទីបដែលកំពុងបណ្តែតនៅដងស្ទឹងព្រះពន្លា។


លោកបានបញ្ជាក់ថា ក្នុងចំណោមប្រទីបដែលបណ្តែតដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ដែលត្រូវបានធ្វើឡើងរចនាបថតាមបែបផែនរបស់ខ្លួនមន្ទីរនិងស្រុក/ក្រុងនីមួយៗ ដែលមានប្រទីបចំនួន៣៩ប្រទីបក្នុងនោះមានប្រទីបកងកម្លាំងទាំង៣ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ២៨អង្គភាព និងស្រុក/ក្រុងទាំង៩។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ប្រទីបដែលត្រូវបណ្តែតមានចំនួន៣៩ប្រទីប ដែលចាប់បណ្តែតមានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបណ្តែតនៅដងស្ទឹងព្រះពន្លាខាងត្បូង និងខាងជើងស្ពានឆ្លងស្ទឹង ហើយសុំឱ្យបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តត្រូវចូលរួមវិចខ្ចប់ទុកដាក់សំរាមការពារបរិស្ថានឱ្យបានល្អាត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.