ប៉ូលីសកំពុងតែព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង និងក្រុមបាតុករ ដែលប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម បណ្ដេញ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា ចុះចេញពីតំណែង ព្រោះអសមត្ថភាពគ្រប់គ្រងប្រទេស បណ្ដោយឲ្យមានការឆ្លងរាតត្បាត នៃជម្ងឺកូវីដកាន់តែខ្លាំងឡើងៗ កាលពីម្សិលម៉ិញ។

យោងតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយថា លោកឧត្តមសេនីយ៍ឯក ភីយ៉ាថាវីឆៃ ស្នង ការរង នៃការិយាល័យប៉ូលីសក្រុងបាននិយាយថា ការតវ៉ាថ្មីៗនេះគឺខុសច្បាប់ ហើយអ្នកដែលចូលរួមនឹង ត្រូវកាត់ទោសជាប់ពន្ធាគារ។

លោកឧត្តមសេនីយ៍បានបន្តថា ក្រុមបាតុករចំនួន ៥ក្រុម បានធ្វើបាតុកម្មកាលពីម្សិលម៉ិញ ហើយក្រុមប៉ូ លីស បានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងក្រុមបាតុករនេះ ព្រោះបច្ចុប្បន្នប្រទេសថៃ កំពុងតែរងគ្រោះដោយសារវិបត្តិកូវីដ១៩បម្លែងថ្មី និងចលាចលក្នុងសង្គម។

ក្រុមបាតុករ ដែលភាគច្រើនជាក្រុមអាវក្រហម រណសិរ្សដើម្បីប្រជាធិបតេយ្យប្រឆាំង និងរបបផ្តាច់ការ បានជួបជុំគ្នានៅចំណុចផ្លូវបំបែក Ratchaprasong មុននឹងបន្តទៅផ្លូវ Vibhavadi Rangsit។ ចំណុចផ្លូ វបំបែក និង ផ្លូវក្រោមដីឌិនដែង បានផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងមន្ត្រីប៉ូលីសគួរសមដែរ ដោយ មានការគប់វត្ថុនានាដូចជាដបទឹក និង គប់កាំជ្រួចដាក់មន្ត្រីប៉ូលីស ការតវ៉ានេះត្រូវបានបញ្ចប់កាលពីយប់ រំលងអធ្រាតម្សិលម៉ិញ ដោយមន្ត្រីប៉ូលីសព្យាយាមបង្ក្រាបក្រុមបាតុករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។ ក្រុមបាតុករទាំងអស់បានតាំងចិត្តមិនបញ្ឈប់ការធ្វើបាតុកម្មនោះទេ សុខចិត្តប្តូរជីវិត រហូតទាល់តែលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

បច្ចុប្បន្ននេះប្រទេសថៃកំពុងតែជួបនូវភាពវឹកវរដោយសារតែវិបត្តិកូវីដ១៩បម្លែងថ្មីផង ករណីភ្លើងឆេះ ក្បាលរថភ្លើងផង ឆេះផ្សារទឹកដែលមានអាយុកាលរាប់រយឆ្នាំផង ផ្ទុះការធ្វើបាតុកម្មផង និងជួបជាមួយ គ្រោះទឹកជំនន់ផងដែរ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.