គិត​ត្រឹម​ពេល​នេះ​​តំបន់​អាស៊ាន​មាន​៣​ប្រទេស​ហើយ ដែល​​រក​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ 2020 Summer Olympics នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បន្ទាប់​ពី​ថៃ និង​ហ្វីលីពីន។

មេដាយ​មាស​ដែល​ឥណ្ឌូណេស៊ី ឈ្នះ​គឺ​ក្នុង​កីឡា​វាយ​សី វិញ្ញាសា​​វាយ​គូ​នារី ​មាន​កីឡា​ការិនី Greysia Polii ចាប់​ដៃ​គូ​ជាមួយ​ Apriyani Rahayuក្រោយ​យក​ឈ្នះ​ក្រុម​ចិន Chen Qingchen និង​ Jia Yifan ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ២១ ទល់១៩ និង​២១​ទល់១៥។

ដូច្នេះ ឥណ្ឌូណេស៊ី ឈ្នះ​បាន​មេដាយ​មាស​១គ្រឿង មេដាយ​ប្រាក់១គ្រឿង​ដែល​រក​បាន​ដោយ​កីឡាករ​លើក​ទម្ងន់ Eko Yuli Irawan វិញ្ញាសា​បុរស​៦១គីឡូក្រាម ខណៈ​មេដាយ​សំរឹទ្ធ​៣​ទៀត​រក​បាន​ដោយ​កីឡា​ការិនី Windy Cantika Aisah កីឡា​លើក​ទម្ងន់ វិញ្ញាសា​នារី​ទម្ងន់​៤៩​គីឡូគ្រាម កីឡាករ ​Rahmat Erwin Abdullah កីឡា​លើក​ទម្ងន់ វិញ្ញាសា​បុរស​៧៣​គីឡូក្រាម និង​កីឡាករ Anthony Sinisuka Ginting កីឡា​វាយ​សី វិញ្ញាសា​វាយ​ឯកត្តជន​បុរស។

គិត​ត្រឹម​ពេល​នេះ​អាស៊ាន​ឈ្នះ​បាន​មេដាយ​ដូចជា៖
១) ឥណ្ឌូណេស៊ី៖ មេដាយ​មាស​១ មេដាយ​ប្រាក់១ និង​មេដាយ​​សំរឹទ្ធ ៣
២) ហ្វីលីពីន៖ មេដាយ​មាស១
៣) ថៃ ៖ មេដាយ​មាស១
៤) ម៉ាឡេស៊ី៖ មេដាយ​សំរឹទ្ធ ១

ចំណែក​ប្រទេស​អាស៊ាន​ដែល​អស់​កីឡា​ត្រូវ​ប្រកួត​មាន៖
-កម្ពុជា
-ប្រ៊ុយណេ
-ឡាវ
-មីយ៉ាន់ម៉ា

Telegram-Troryorng
Share.