ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែង រងការខូចខាតអស់ចំនួន៦បន្ទប់ រួមនឹងម៉ូតូចំនួន១គ្រឿងកាលវេលាម៉ោង៩នឹង៥០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវទន្លេមេគង្គ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៊ូ វាសនា ភេទប្រុសអាយុ ៤១ឆ្នាំ ស្នាក់នៅបន្ទប់លេខ២០ ក្រុម១ ផ្លូវទន្លេមេគង្គ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយមកពីខាងក្នុងបន្ទប់ជួលកើតចេញជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅខាងក្នុងផ្ទះជួល។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន នឹងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ ជាច្រើនគ្រឿង ចុះជួយបាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះរងគ្រោះសង់ពីឈើលើ ថ្មក្រោមមានចំនួន៩បន្ទប់ ហើយភ្លើងបានឆាបឆេះអស់ចំនួន៦បន្ទប់ និងខូចខាតម៉ូតូ០១គ្រឿង។ ដោយសមត្ថកិច្ចបានប្រើប្រាស់ររថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ប្រើប្រាស់អស់ទាំង១៤គ្រឿង ទើបភ្លើងឱ្យរលត់ទៅវិញមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាងនោះទេ និងមិនបង្កឱ្យមានមនុស្សរបួសនោះទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុដែលបណ្តាលឱ្យឆាបឆេះនេះ៕

អត្ថបទ៖ សេង សាវី
