សហព័ន្ធកីឡាម៉ូតូទឹក​កម្ពុជា បាន​ប្រកាស​ពី​ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និង​ការ​ប្រកួត​ម៉ូតូ​ទឹកជ្រើសរើសជើងឯងថា្នក់ជាតិ ចាប់​ពី​ថ្ងៃទី២៩ វិច្ឆិកា ដល់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាល​ប្រជុំរដ្ឋបាលសាលាខេត្តកែប។

ដោយ​ឡែក​សម្រាប់​កការប្រកួតម៉ូតូទឹកជ្រើសរើសជើងឯងថ្នាក់ជាតិ២០២៣ នឹង​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ក្នុងន័យនេះ សហព័ន្ធសូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងចាត់បញ្ចូន មន្ត្រី គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ តំណាងស្ថាប័នរបស់ខ្លួន ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស និងការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិខាងលើ។

លក្ខខណ្ឌដូចខាងក្រោម៖

  • ចំពោះវគ្គបណ្តុះបណ្តាល ក្លឹប/សមាគម ឬក្រុមម៉ូតូទឹក និងអង្គភាពពាក់ព័ន្ធ អាចចាត់បញ្ជូនមន្ត្រី ឬកីឡាករ ចូលរួមចំនួន ០៣រូប
  • ចំពោះកីឡាករចូលរួមប្រកួតកីឡាម៉ូតូទឹកជើងថ្នាក់ជាតិ សូមបំពេញទំរង់ពាក្យសុំចូលរួមប្រកួត ឬ ផ្ញើ ពាក្យចូលរួមប្រកួតរបស់កីឡាករ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា- Watercraft Federation of Cambodia (WFC)” ឬទាក់ទងផ្ទាល់មកសហព័ន្ធរៀងរាល់ម៉ោងធ្វើការ ឱ្យ បានយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
  • ការចំណាយលើប្រេងសាំងសម្រាប់ប្រកួត ការស្នាក់នៅ ហូកចុក ជាបន្ទុករបស់សហព័ន្ធ។

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

Share.