ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងចុះមក៤,២៥០រៀល/លីត សម្រាប់សាំងធម្មតា EA92 និង៤.២៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm៕

អត្ថបទ៖សង្គម

Share.