ទីស្តីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានកំណត់យកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារ។

កាលបរិច្ឆេទនៃការរៀបចំសន្និបាតនេះត្រូវបានឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់នៅក្នុង កិច្ចប្រជុំនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកយកប្រធានបទសំខាន់ៗ ដើម្បីលើកឡើងក្នុងពីធីសន្និបាតរួមមាន៖

-តួនាទី និងភារកិច្ចរបស់អង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារ

-នីតិវិធីនៃការដោះលែង ពាក់ព័ន្ធ(សំណងរដ្ឋប្បវេណី)

-ការផ្ទេរសំណុំរឿង ទៅសាលាឧទ្ធរណ៍តំបន់

-សុខភាពជនជាប់ឃុំ

-របបអាហារជនជាប់ឃុំ

-សំណង់តាមពន្ធនាគាររាជធានី ខេត្ត

-ពត៌មាន និងផ្សព្វផ្សាយ

អត្ថបទ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ

Share.