បច្ចុប្បន្ន​ដំណេក​បាន​ក្លាយ​ជា​បញ្ហា​លំដាប់​ទីមួយ​ដែល​មនុស្ស​ស្ថិត​ក្នុង​វ័យ​ការងារ​កំពុង​តែ​ប្រឈម​។ ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​និង​សុខភាព​ផ្លូវ​​ចិត្ត​ ថែម​ទាំង​ធ្វើ​ឱ្យ​សម្រស់​របស់​យើង​ទ្រុឌទ្រោម​ចាស់​ជាង​វ័យ​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ដំណេក​អាច​សាក​ល្បង​រក​អាហារ​៧​មុខ​មក​ញ៉ាំ​ដើម្បី​ជំនួយ​ដល់​ការ​គេង​លក់​របស់​អ្នក​បាន។​

១. គ្រាប់​អាម៉ុន​​

គ្រាន់​អាល់ម៉ុន​ជាគ្រាប់​​សណ្ដែក​ដែល​ល្អ​ចំពោះ​សុខភាព​ ថែម​ទាំង​ជួយ​ដល់​ការ​គេង​លក់​បាន​ល្អ​ ព្រោះ​នៅ​ក្នុង​គ្រាប់​អាល់ម៉ុន​មាន​ផ្ទុក​ទៅ​ដោយ​សាធាតុ​សំខាន់​ៗដូច​ជា ​Melatonin ,Magnesium ​ពិសេស​សារធាតុ​រ៉ែ​ផ្សេងៗ​​ ដែល​ជា​សារធាតុ​ជួយ​ឱ្យ​រាងកាយ​យើង​ឆាប់​ងងុយ​គេង​ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​ដំណេក​អាច​សាកល្បង​ពិសារ​គ្រាប់​អាល់ម៉ុន​មុន​គេង​អាច​នឹង​ជួយ​​កែ​បញ្ហា​របស់​អ្នក​បាន​។​

២. ​តែ​ផ្កា​ Chamomile

ផ្កា​ Chamomile រមែង​ត្រូវ​បាន​គេ​និយម​យក​មក​ឆុង​ជា​តែ​បែប​ថ្នាំ​ដើម្បី​ព្យាបាល​អាការៈ​គេង​មិន​លក់​តាំង​តែ​ពី​សម័យ​បុរាណ​ ដោយ​សារ​មាន​ផ្ទុក​ទៅ​ដោយ​សារជាតិ antioxidant ​ ដែល​នឹង​ជួយ​ឱ្យ​រាង​កាយ​មនុស្ស​យើង​កើត​មាន​អាការៈ​ងងុយ​គេង​ ថែម​ទាំង​ជួយ​ឱ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ កាត់​បន្ថយ​អាការៈ​តានតឹង​និង​សោក​សៅ​ ថែម​ទាំង​ជួយ​ឱ្យ​អ្នក​ញ៉ាំ​ឆាប់​គេង​លក់។

៣. គីវី​

នៅ​ក្នុង​ផ្លែ​គីវី​សំបូរ​ទៅ​ដោយ​សារធាតុ​ Serotonin និង​សារធាតុ​ antioxidant ដែល​ជួយ​ឱ្យ​ការ​គេង​លក់​ស្រួល​របស់​អ្នក​មាន​ប្រសិទ្ធភាព​ ជាពិសេស​ការ​គេង​លក់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ឡើង​។ យើង​តាម​ការ​សិក្សា​នៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ដែល​គេង​មិន​លក់​រក​ឃើញ​ថា​ការ​ទទួល​ទាន​គីវី​ចំនួន​២ផ្លែ​នៅ​មុន​ពេល​ចូល​គេង​​មួយ​ម៉ោង​ នឹង​ជួយ​ឱ្យ​គេង​លក់​បាន​កាន់​តែ​លឿន​ជាង​មុន​រហូត​ដល់​៤២​ ភាគរយ​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ភ្ញាក់​ដឹងខ្លួន​ពាក់​កណ្ដាល​យប់​បាន​យ៉ាង​ល្អ​ទៀត​។

៤. ខ្លាញ់​ត្រី​

ត្រី​ដែល​មាន​ខ្លាញ់​ដូច​ជា​ ត្រី​សាល់​ម៉ុន​ ត្រី​ធូណា​ ​​ត្រី ​ថេរ៉ា​ ត្រី​ប្លាធូ​ និង​ត្រី​សមុទ្រ​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​​ជួយ​បំប៉ន​សុខភាព​អ្នក​ញ៉ាំ​ហើយ​ ថែម​ទាំង​សំបូរ​ទៅ​ដោយ​វីតាមីន​ D និង​ អូមេហ្គា​បី​ដែល​ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​ការ​បន្ធូរបន្ថយ​និង​គេង​លក់​បាន​ស្រួល​។

. Walnuts ឬ​ផ្លែ​ខួរ​ក្បាល​

ផ្លែ​ខួរ​ក្បាល​មាន​សារធាតុ​រ៉ែ​ច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​ដែល​ក្នុង​នោះ​សារធាតុ​ដែល​លេច​ធ្លោ​មាន​ ​Magnesium , Phosphorus ទង់ដែង​ និង Manganese ដែល​មាន​ចំណែក​ជួយ​ឱ្យ​ដំណេក​របស់​អ្នក​គេង​លក់​បាន​ស្រួល​ ព្រោះ​សំបូរ​ទៅ​ដោយ Melatonin ដែល​ជួយ​កែ​សម្រួល​រាងកាយ​ឱ្យ​អ្នក​អាច​គេង​លក់​ស្រួល​យ៉ាង​មាន​ប្រសិទ្ធភាព​។​

. តែ​ផ្កា​ក្រូច​វ័ល្លិ​ឬ​តែ​ផ្កា​ផាស់សិន​

តែ​ផ្កា​ផាស់សិន​មាន​គុណប្រយោជន៍​ជួយ​ឱ្យ​អ្នក​ពិសារ​បាត់​ភ័យ​ព្រួយ​និង​តប់​ប្រមល់​ ដែល​ផ្ដល់​ផល​ល្អ​ចំពោះ​ការ​គេងលក់​ស្រួល​ដោយ​សារ​មាន​ផ្ទុក​ទៅ​ដោយ​​សារ​ធាតុantioxidant ហើយ​ជួយ​បន្ថែម​ប្រសិទ្ធភាព​ក្នុង​ការ​ផលិត​សារធាតុ​ GABA ដែល​ហុច​ផល​ឱ្យ​អ្នក​បរិភោគ​មាន​អារម្មណ៍​ធូរ​ស្រាល​ ជួយ​ឱ្យ​គេង​លក់​បាន​ងាយ​ស្រួល​ហើយ​នឹង​គេង​លក់​បាន​ស្កប់ស្កល់​ថែម​ទៀត​ បន្ថែម​លើស​ពី​នោះ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​បាន​កាន់​តែ​យូរ​និង​កាត់​បន្ថយ​ការ​ភ្ញាក់​ពាក់​កណ្ដាល​យប់​បាន​ទៀត​ផង​។

. បាយ​ស​

បាយ​ស​អាច​មិនមែន​ជា​ជំរើស​មួយ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​រាងកាយ​ប្រមូល​ផ្ដុំ​ខ្លាញ់​ក្នុង​សារពាង្គកាយ​កាន់​តែ​ច្រើន តែ​សម្រាប់​អ្នក​ដែល​គេង​មិន​លក់​ កា​រទទួល​ទាន​បាយ​មុ​១​ម៉ោង​នៅ​មុន​ពេល​​ចូល​គេង​ ​នឹង​ជួយ​ឱ្យ​អ្នក​ទទួល​ទាន​គេង​ឆាប់​លក់​ ព្រោះ​បាយ​នឹង​ចូល​ទៅ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ខ្ពស់​​ ដែល​ផ្ដល់​ផល​ឱ្យ​សារពាង្គ​កាយ​យើង​មាន​ភាព​ធូរស្រាល​និង​ឆាប់​​ងងុយ​គេង​។​

សូម​បញ្ជាក់​ដែរ​ថា​ក្រៅ​ពី​អាហារ​ទាំង​៧​មុខ​នេះ​ហើយ​ នៅ​មាន​អាហារ​ច្រើន​ទៀត​ដែល​ជួយ​ឱ្យ​​អ្នក​ឆាប់​ងងុយ​គេង​ក្នុង​នោះ​ ទឹក​ដោះ​គោ​ ចេក​និង​ ពោត ជា​អាហារ​ដែល​ស័ក្តិសម​សម្រាប់​ទទួល​ទាន​មុន​ពេល​ចូលគេង​ ដើម្បី​ជួយ​ឱ្យ​អ្នក​គេង​លក់​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច្នេះ​សម្រាប់​អ្នក​ពិបាក​គេង​សូម​ណែនាំ​ថា​អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ខាង​លើ​​នេះ​ដើម្បី​ជួយ​ឱ្យ​រាងកាយ​យើង​ឆាប់​គេង​លក់​៕

Share.