ក្នុង​បរិបទ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន ការ​ប្រកួត​កីឡា​បែប​អេឡិកត្រូនិក លើ​អ៊ីនធើណែត​ក៏​មាន​ច្រើន​ដែរ ខណៈ​​ក្រុម​បាល់ទាត់​ណាហ្គាវើល បាន​ក្លាយ​ជា​ក្រុម​មុន​គេ​ដែល​ចុះ​កុងត្រា កីឡាករ​ត្រៀម​ប្រកួត​ក្នុង​កីឡា​មួយ​នេះ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៤ ខែ​សីហា ឆ្នាំ​២០២១ បញ្ជាក់​ថា៖«​ស្វាគម៍​កីឡាករ​ ភិន ប៉ូលីដែត (Polideth Phin) ដែល​បាន​ក្លាយ​ជា​កីឡាករ​អេឡិចត្រូនិក​របស់​ក្លិប​បាល់ទាត់​ណាហ្គាវើលដ៍។ រូប​គេ​ក៏​កំពុង​តែ​ត្រៀមខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់អន្តរជាតិ​លើ​វិញ្ញាសារ​ (eFOOTBALL) ខាង​មុខ​នេះ​ផង​ដែរ។

Telegram-Troryorng
Share.